ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកម្នាក់ ត្រូវបានជនសង្ស័យចំនួន៤នាក់ ព្រួតវាយបណ្តាលឲ្យរងរបួស ខណៈឃើញជិះម៉ូតូគួរឲ្យសង្ស័យហៅឈប់សុំធ្វើការត្រួតពិនិត្យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ។
ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ ពេជ្យ សុភិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបអ្នកដេរពូកឡាន ស្នាក់នៅជិតផ្សារសំណង់១២ និងទី២ឈ្មោះ ដាំគឹម សេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដេរពូកកៅអីឡាន ស្នាក់នៅជាមួយគ្នា។
តាមសម្តីមន្ត្រីនគរបាល រហ័សមាន(P១) បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងដើម្បីល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក Zoomer-X ពណ៌ស្លាទុំលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FS 7575 ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដា ឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BZ 8608 ជិះគ្នា២នាក់ដោយមានការសង្ស័យទើបហៅឈប់សុំធ្វើការត្រួតពិនិត្យ ភ្លាមនោះស្រាប់តែជនសង្ស័យទាំងនោះស្ទុះមកវាយតែម្តង។
លោកបានបន្តថា ភ្លាមនោះលោកក៏ទាក់ទងតាមរយៈវិទ្យុទាក់ទង ហៅកម្លាំងជំនួយនិងប្រជាពរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ឃាត់បាន២នាក់ភ្លាមៗតែម្តង ចំណែក២នាក់ទៀតគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅធ្វើកាសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធីច្បាប់។
តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបាននាំគ្នាចេញពីផឹកសុីនៅក្លឹបមួយកន្លែងនៅផ្លូវ២៧១ ហើយបំណងទៅកន្លែងធ្វើកានៅម្តុំសំណង១២ ពេលមកដល់ចំណុចកើតហេតុក៏ជួបជាមួយសមត្ថកិច្ចទើបវាយតែម្តងទៅ៕
https://youtu.be/Yu-ni9NsV1U
មតិយោបល់