ភ្នំពេញ៖ ក្នុងជំនួបប្រគួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរ គោជល់ កំពូលជើងឯក រវាង ឃីម បូរ៉ា ជាមូយនឹង មឿន មេឃា កាលពីថ្ងៃសៅរ៍ ទី១០ ខែកក្ដដា កន្លងទៅ ដែលបានសម្រេចជំហ៊ានដំបូងថា នឹងត្រួវព្យាពេល២អាទិត្យទៀត ដើម្បីធ្វើការប្រគួតជាថ្មី ។ តែដោយមានការត្រួតពិនិត្យតាមការជាក់ស្ដែង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍CNC បានសម្រេចចិត្តមិនលើកការប្រគួតទៀតទេ ដោយប្រគល់ជើងឯកទៅលើ ឃីម បូរា តែម្ដង ។
គួរបញ្ជាក់ផងដែរថា ដោយសារ មឿន មេឃា បានធ្វើចាប់បោក ឃីម បូរា ក្នុងទឹកទី៣ ធ្វើអោយ ខុសលក្ខខណ្ឌនៃការប្រគួត ហេតុនេះហើយទើប សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍CNC បានផ្ដល់ជ័យលាភីជើងឯកទៅលើ ឃីម បូរា តែម្ដង ។ ដោយ ឃីម បូរា ទទួកបានជ័យលាភីលេខមូយ ដែលមានចំនួនទឹកប្រាក់ ៥ ពាន់ដុលា និង លេខ២ បានទៅលើ មឿន មេឃា ដែលមានចំនួនទឹកប្រាក់ ២ពាន់ដុលា៕
មតិយោបល់