ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូបុកគូថរថយន្តឈប់ស្ដុបពីក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីម៉ូតូជិះគូថរថយន្តឈប់ស្ដុប។

រថយន្តមួយគ្រឿងម៉ាក lexus rx300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2W-5890។
ម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BD-6794។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តរងគ្រោះ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានឈប់ស្ដុប ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកខាងលើ មកបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដោយដោះស្រាយមិនចេញ កម្លាំងជំនាញក៏ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។ ចំណែកបុរសជាអ្នកបើកម៉ូតូ ត្រូវបានប៉ូលិសឲ្យជិះរថយន្តជាមួយនគរបាលខណ្ឌ ខណ:ពេលកំពុងធ្វើដំណើរតាមផ្លូវ ជនបង្កអុកឡុក ទាញចង្កូតឡានរេពេញផ្លូវ ហើយគំរាមរកវ៉ៃប៉ូលិសទៀត ទើបហៅកម្លាំងអន្តរាគមន៍បន្ថែម និងចាប់វាយខ្នោះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១៕

មតិយោបល់