ព័ត៌មានជាតិ

អំពើហឹង្សាបានរីករាលដាលបន្ទាប់ពីមានការចាប់ខ្លួនអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma

(Reuters) – ហាងនានាត្រូវបានចោរចូលលួចកាលពីថ្ងៃអាទិត្យ នៅក្នុងពេលយប់ មួយផ្នែកនៃផ្លូវល្បៀនលឿនត្រូវបានបិទ ហើយក្រុមបាតុករដែលកាន់ដំបងបានដើរឆ្លងកាត់ទីក្រុង Johannesburg ដែលនេះជាអំពើហឹង្សាបានរីកសាយបន្ទាប់ពីការចាប់ដាក់គុករបស់អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma ។

ភាពចលាចលនេះកើតមាននៅក្នុងខេត្តកំណើតរបស់លោក Zuma គឺខេត្តKwaZulu-Natal (KZN) ដែលជាកន្លែងដែលគាត់ត្រូវបាន​កាត់ទោស ១៥ខែ ពីបទប្រមាថតុលាការកាលយប់ថ្ងៃពុធ ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីលោក Cyril Ramaphosa បាននិយាយថាមិនមានហេតុផលក្នុងការ ប្រើប្រាស់អំពើហឹង្សាទេ ហើយការធ្វើបែបនេះកំពុងធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនៅពេលមានជំងឺរាតត្បាត COVID-19 ។

ការផ្តន្ទាទោស និងដាក់ពន្ធនាគារលោក Zuma ត្រូវបានគេមើលឃើញថាជាការសាកល្បងសមត្ថភាពរបស់ប្រទេសក្នុងការអនុវត្តច្បាប់ដោយយុត្តិធម៌មិនលើកលែងសូម្បីតែអ្នកនយោបាយដែលមានអំណាចក៏ដោយ នៅក្រោយការបំបែកពូជសាសន៍​ ដែលមានរយៈពេល ២៧ឆ្នាំ បន្ទាប់ពីសមាជជាតិអាហ្វ្រិក (ANC) បានបណ្តេញមេដឹកនាំជនជាតិស្បែកសចេញដើម្បីបង្កើតលទ្ធិប្រជាធិបតេយ្យ ។

ប៉ុន្តែការឃុំឃាំងរូបលោកបានធ្វើឲ្យអ្នកគាំទ្ររបស់លោក Zuma មានការខឹងសម្បារយ៉ាងខ្លាំង ។ នគរបាលបាននិយាយថាឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីកំហឹងនេះដើម្បីលួច និងបង្កការខូចខាត ។ ស្ថាប័នស៊ើបការណ៍ជាតិ NatJOINTS បានព្រមានថាអ្នកដែលញុះញង់ឲ្យមានអំពើហិង្សាអាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក NatJOINTS បាននិយាយថា ចាប់តាំងពីអំពើហិង្សាបានចាប់ផ្តើមមនុស្សចំនួន ៦២ នាក់ត្រូវបានចាប់ខ្លួននៅតំបន់ KZN និង Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសដែលស្ថិតនៅក្នុងទីក្រុងJohannesburg ។

 

មតិយោបល់