ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៤៥នាទី នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ២៥៣-២៥៤ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ។
លោកវរសេនីយ៍ឯក យីវ សុមន្ថា ប្រធានការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្តក្រចេះ បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើបានបង្កឡើងដោយម៉ូតូបុករថយន្ត បញ្ច្រាស់ទិសគ្នា ។
មូលហេតុ៖ បើកបរល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកមធ្យោបាយពាក់ព័ន្ធមករក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់