ព័ត៌មានជាតិ

Saliba ទៅដល់បារាំងហើយដើម្បីធ្វើតេស្តសុខភាពជាមួយនឹង Marseille

 

បរទេស៖ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារកាំភ្លើងធំ Saliba គឺត្រូវបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ជាផ្លុវការ ឮហើយក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករ William Saliba រូបនេះបានធ្វើដំណើរមកដល់កីឡាដ្ឋាន Stade Velodrome ហើយមុនការប្រកាសជាផ្លូវការដែលនឹងត្រូវធ្វើឡើងនៅក្នុង
ថ្ងៃនេះឬស្អែក។

កីឡាករវ័យ២១ឆ្នាំរូបនេះដែលបានចាកចេញមកចូលរួមក្លឹបបារាំងនឹងជួយឲ្យកាំភ្លើងធំ Arsenal អាចបង្កើនការងាររបស់ខ្លួនបន្ថែមទៀតដើម្បីអាចចរចាជាមួយ
នឹងក្លឹប Brighton ដើម្បីនាំយកកីឡាករឆ្នើម Ben White វ័យ២៣ឆ្នាំមករួមក្លឹប។

 

 

មតិយោបល់