បរទេស៖ កីឡាករអ៊ីតាលីវ័យ ២២ឆ្នាំ Gianluigi Donnarumma ទីបំផុតត្រូវបានគេដឹងថាបានឈានទៅដល់ការចុះកុងត្រាជាផ្លូវការហើយជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយពេលដែលកុងត្រារបស់គាត់ជាមួយនឹង AC Milan ត្រូវបានផុតកំណត់ទៅ។
PSG កាលពីថ្ងៃម្សិលមិញនេះបានប្រកាសអំពីកុងត្រានេះជាផ្លូវការបន្ទាប់ពីអ្នកចាំទីរូបនេះទើបតែបានលើកពានរង្វាន់អ៊ឺរ៉ូឆ្នាំ ២០២០ ជូនក្រុមជម្រើសជាតិអ៊ីតាលីប៉ុន្មានថ្ងៃកន្លងមកនេះ។
Donna វ័យទើបតែ២២ឆ្នាំបានសរសេរសំបុត្រលាក្លឹប AC Milan ជាមួយនឹងកុងត្រាដែលមានរយៈពេលដល់ទៅ៥ឆ្នាំទោះបីជាធ្លាប់បានបង្ហាញខ្លួនឲ្យក្លឹបអ៊ីតាលីនេះសរុបរហូតទៅដល់ ២៥១ដង កន្លងមកហើយក្តី៕
មតិយោបល់