(ភ្នំពេញ)៖ ជាក់ស្តែង កាលពីម្សិលមិញនេះ មាន ហេតុការណ៍ ប៉ះទង្គិច គ្នា រវាង រថយន្ត ធុនធ្ងន់ មួយ គ្រឿង និង រថយន្ត Toyota Pruis លើ ស្ពានដែក មួយ កន្លែង ស្ថិត នៅ ភូមិ ឫស្សី មួយ គុម្ព ឃុំ ត្រពាំង គ្រញូង ស្រុក ត្រាំកក់ ខេត្តតាកែវ។ ហេតុការណ៍នេះត្រូវបានប្រជាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឃើញថា រថយន្តទាំងពីរខាងលើប្រជ្រៀតគ្នា ដើម្បីបានបើកបរទៅមុខរៀងខ្លួន ខណៈកំពុងនៅលើស្ពានតូចមួយប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើផ្អែកលើច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តើក្នុងកាលៈទេសៈនេះ យានយន្តធុនធំត្រូវធ្វើដូចម្តេច?
បើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា «យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន»។
បើតាមភាគីរថយន្ត Toyota Pruis បានបកស្រាយនៅក្នុងគណណីហ្វេសបុករបស់ខ្លួនថា រថយន្តរបស់ខ្លួនបានបើកចូលដល់លើស្ពានប្រមាណបីម៉ែត្រ ហើយ ស្រាប់តែពេលនោះរថយន្តធំបានបើក បោះពួយយ៉ាងលឿនហើយខ្លួនជាម្ចាស់ឡានតូច ខំស៊ីផ្លេផងវ៉ៃភ្លើងផង ប៉ុន្តែខាងរថយន្តធំនៅតែបើកសំដៅ មក យ៉ាងលឿនមិនឈប់ទេពេល ដែលម្ចាស់រថយន្តធំចុះមកបានប្រាប់ថាជាន់ហ្វ្រាំងមិនស៊ី ។
បើតាម លោក ឌុក ធី យ៉ា អធិការនគរបាល ស្រុក ត្រាំកក់ បានអោយដឹងថា រថយន្តទាំង២គ្រឿងនេះ រថយន្តតូចមិនបានខុសឡើយ គឺរថយន្តធំជាអ្នកខុស ដោយសារបើកបរក្នុងល្បឿនលឿន បើទោះបីដឹងថានៅខាងមុខមានស្ពានឆ្លងកាត់ ហើយមានរថយន្តតូចបើកចូលដល់លើស្ពានមុនក៏ដោយ ក៏រថយន្តធំនៅ តែមិនបន្ថយល្បឿនទៀត ហើយនៅពេលនេះរថយន្តទាំង២គ្រឿងនេះ ត្រូវបានអូសមករក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកត្រាំកក់ ដើម្បីម្ចាស់មក ដោះស្រាយបន្ត៕
មតិយោបល់