បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកបណ្តាលឲ្យជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និងខូចខាតនូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ជាង៤០គ្រួសារ និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរជន្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ។
តាមការពិនិត្យជាក់ស្តែងបញ្ហាទឹកជំនន់នេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹកកាលពីរសៀល ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ហើយជំនន់ទឹកភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួន ។
លោក បានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយ បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះកាត់ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ៕
មតិយោបល់