ភ្នំពេញ ៖ យុវជនពីរនាក់បើកម៉ូតូឌុបគ្នាជ្រុលចង្កូតប៉ះកញ្ចក់រថយន្តកូរ៉ូឡា ហើយដួលម៉ូតូខ្ទាតត្រូវម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ និងយុវជនពីរនាក់ទៀតរងបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ២៦៨ (ផ្លូវព្រះសុរាម្រិត)កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនពីរនាក់បើកម៉ូតូហុងដាឌ្រីមធុន សេ១១០ ពាក់ស្លាកលេខភ្នំពេញ1BK.5632 បើកឌុបគ្នាតាមផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតអ្នកបើកម៉ូតូព្យាយាមបើកវ៉ារថយន្តកូរ៉ូឡា មិនផុតក៏ជ្រុលចង្កូតប៉ះកញ្ចក់រថយន្តដួលម៉ូតូខ្ទាតទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1A.6711 ជាអ្នករត់ម៉ូតូឌុប បណ្តាលឲ្យធ្លាក់នារីម្នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូហុងដាឌ្រីមសេ១១០ និងអ្នករួមដំណើររងរបួសស្រាលទាំងពីរនាក់ ។
ក្រោយកើតហេតុភាគីអ្នកបង្កព្រមចេញសំណងថ្លៃព្យាបាលទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕
មតិយោបល់