ភ្នំពេញៈ បុរសម្នាក់ ត្រូវបានអ្នកជិតខាងប្រទះឃើញ ដេកស្លាប់នៅក្រោមកាំជណ្ដើរ ក្នុងផ្ទះរបស់ខ្លួនសង្ស័យធ្លាក់ពីលើកាំជណ្ដើរបាក់កស្លាប់ ខណៈដែលគាត់នៅម្នាក់តែម្នាក់ឯង គ្មានអ្នកណាដឹង ដែលគេឮសូរតែសម្លេងម៉ាញ៉េតាំងពីយប់ រហូតទល់ភ្លឺដោយមានការសង្ស័យគេចូលទៅមើលទើបដឹងថា គាត់ស្លាប់បែបនេះ។
ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ប៉ែន ថៃលាង អាយុ៥៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅកន្លែងកើត ហេតុខាងលើ។
តាមប្រជាពលរដ្ឋរស់នៅម្ដុំកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឮសូរសម្លេងចាក់ម៉ាញ៉េក្នុងផ្ទះតាំងពីយប់មកម្ល៉េះរហូតដល់ភ្លឺទៅហើយនៅតែមិនព្រមបិទទៀតទោះបីគេខំស្រែកហៅយ៉ាងណាក៏មិនឮសូរឆ្លើយដែរ ដោយមានការសង្ស័យព្រោះគេដឹងថា បុរសនេះ រស់នៅម្នាក់ឯងនៅពេលគេឆ្កឹះសោចូលទៅមើលទើបឃើញបុរសនេះដេកស្លាប់ មិនដឹងតាំងពីពេលណានោះឡើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។
បន្ទាប់ពីឃើញបែបនេះប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យរកមូលហេតុក្រែងមានរឿងអីផ្សេងមិនប្រក្រតី តែគ្មានស្លាកស្នាមណាមួយគួរឲ្យសង្ស័យនោះទេតែគេសង្ស័យគាត់មិនស្រួលខ្លួនដើរចុះមកក៏ធ្លាក់ពីលើកាំជណ្ដើរបែបនេះទៅ។
បច្ចុប្បន្នសមត្ថកិច្ច បានចុះមកដល់កន្លែងកើត ហេតុធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់