ព័ត៌មានជាតិ

Crystal Palace ទិញបាន Guehi ពីក្លឹបតោខៀវ Chelsea

 

បរទេស៖ កីឡាករខ្សែការពារ Guehi របស់ក្លឹបតោខៀវ Chelsea និងបានចំណាយពេលមួយរដូវកាលមុនជាមួយនឹងក្លឹប Swansea ក្នុងលក្ខខណ្ឌខ្ចីជើងនោះទំនងត្រូវបានគេជឿជាក់ថានឹងអាចស្វែងរកក្លឹបថ្មីបានហើយ។

The Goal បានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានឈានទៅដល់កិច្ចព្រមព្រៀងលក់កីឡាករខ្សែការពាររូបនេះទៅឲ្យក្លឹប Crystal Palace ហើយដោយបានសន្យាផ្តល់ឲ្យ នូវការប្រកួតដ៏ទៀតទាត់សម្រាប់រដូវកាលក្រោយជូនកីឡាករឈុតក្រោម២១ឆ្នាំរបស់អង់គ្លេសរូបនេះផងដែរ។

ប្រភពដដែលបានអះអាងទៀតថាតម្លៃលក់ដែលក្លឹបទាំងពីរអាចនឹងព្រមព្រៀងគ្នានោះគឺមានរហូតទៅដល់២០លានផោនប៉ុន្តែអាចនឹងមានការប្រែប្រួលខ្លាំងក្នុងពេលដែលហិរញ្ញវត្ថុកំពុងជួប
បញ្ហាបែបនេះហើយមកដល់ពេលនេះកីឡាករគឺបានទទួលការតេស្តសុខភាពរួចរាល់ហើយដើម្បីត្រៀមទទួលយកកុងត្រាដែលមានរយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២៦៕

 

មតិយោបល់