តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook របស់ខ្លួនឯងមុននេះបន្តិចថា«លោកបានឆ្លងជំងឺ
ទន្ទឹមគ្នានេះ លោក ណុប បាយ៉ារិទ្ធផ្ទាល់ ក៏បានប្រកាសប្រាប់មហាជនផងដែរថា«មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។
ក្រោយទទួលបានដំណឹងនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ដូចជាអ្នកគាំទ្រតារាហង្សមាសផ្សេងទៀត បានជូនពរជាបន្តបន្ទាប់ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ ជាពិសេសអ្នកដែលពាក់ព័ន្ធផ្សេងទៀត សូមឲ្យជៀសផុតពីជំងឺនេះផងដែរ៕
មតិយោបល់