
នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៤៦ គឺនៅក្រោយពេលតែប៉ុន្មានថ្ងៃក្រោយការបាញ់តេស្តសាកល្បងគ្រាប់បែកអាតូមិកដ៏មានថាមពលរបស់សហរដ្ឋអាមេរិកដែលត្រូវបានធ្វើការបាញ់បង្ហោះឡើងចេញពីតំបន់មួយដែលត្រូវបានគេស្គាល់ឈ្មោះថា Bikini Atoll ស្ថិតនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វីក។

គ្រានោះអ្នករចនាម៉ូតជនជាតិបារាំងម្នាក់ដែលមានឈ្មោះ Louis Reard បានបើកការបង្ហាញដ៏នូវសម្លៀកបំពាក់ដ៏ចម្លែកមួយដែលគ្រប់គ្នាមិនដែលនឹងស្រម៉ៃដល់នៅឯអាងហែលទឹកដ៏ពេញនិយមមួយរបស់ទីក្រុងប៉ារីស Piscine Molitor ហើយឈ្មោះរបស់វាត្រូវបានបុរសរូបនេះបានដាក់ឈ្មោះថា Bikini ជាអ្វីដែលព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោកកាលពីសម័យឆ្នាំនោះ៕

មតិយោបល់