ភ្នំពេញៈ ស្ត្រីជាថៅកែម្នាក់ និងមេការប្រុសម្នាក់ដែលបើកហាងម៉ាស្សាកោសជប់និងបំរើសេវាផ្លូវភេទត្រូវ បានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ កាលពីវេលាម៉ោង ៤ និង ៤៥ នាទី ល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថៅកែដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ នួន សុខណា (ហៅណា) ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាថៅកែហាងម៉ាស្សាកោសជប់ និងបំរើសេវាផ្លូវភេទ និងមេកាមានឈ្មោះ ប៊ុន គីម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅទីតាំងផ្ទះលេខ៧២ ផ្លូវលេខ៥ សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបឆែកឆេរផ្ទះម៉ាស្សាកោសជប់និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានឃាត់ខ្លួននារីម៉ាស្សាកោសជប់ និងបំរើសេវាផ្លូវភេទ ចំនួន១០នាក់ យកមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ ។ហើយបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនិងនាំខ្លួននារីម៉ាស្សាកោសជប់និងបម្រើសេវាផ្លូវភេទមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរអស់រយះពេលជាច្រើនម៉ោងរួចមក សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនសង្ស័យឈ្មោះខាងលើ ពិតជាបានបើកកន្លែងប្រព្រឹត្តអំពើសញ្ចារកម្មប្រាកដមែន។
បើយោងតាមកាបំភ្លឺរបស់ស្រីម៉ាស្សាកោសជប់និងសេវាផ្លូវភេទទាំងអស់នោះដែលបានបញ្ជាក់ឲ្យដឹងថាពួកគេទាំងអស់គ្នាបានមកធ្វើការងារនៅក្នុងហាងម៉ាស្សាកោសជប់នេះបានជាច្រើនខែមកហើយដែរ។ ចំពោះការបម្រើសេវាម៉ាស្សាកោសជប់នៅក្នុងហាងនោះក្នុងភ្ញៀវម្នាក់បានតម្លៃ ១០,០០០ រៀល ហើយបង់ឲ្យថៅកែ ចំនួន៧,០០០រៀល បើភ្ញៀវរួមភេទជាមួយនារីម៉ាស្សារកោសជប់ម្តងបានតម្លៃ១០ដុល្លារ ទៅ១៥ដុល្លារ ថៅកែដកពីពួកគេចំនួន១០,០០០រៀល ។ប៉ុន្តែបើភ្ញៀវហៅស្រីម៉ាស្សាកោសជប់ យកទៅរួមភេទនៅខាងក្រៅហាង (នៅផ្ទះសំណាក់) ក្នុងតំលៃពី២៥ ទៅ ៣០ដុល្លាក្នុងការរួមភេទម្តង ថៅកែហាងដកលុយពីនាងៗដោយគិតទៅតាមរយៈពេលយូរឬឆាប់ ។ ប៉ុន្តែបើសិនពួកគេចេញទៅរួមភេទនៅខាងក្រៅជាមួយភ្ញៀវអស់រយៈពេល១ម៉ោង ត្រូវបង់លុយឲ្យថៅកែចំនួន១០,០០០រៀល។
បើយោងតាមការបំភ្លឺរបស់សាក្សីនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន សុណានិងមេកាឈ្មោះ ប៊ុន គីម សមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យនិងស្ត្រីម៉ាស្សាដែលសមត្ថកិច្ចឃាត់ខ្លូនទាំងអស់នោះពិតជាបានលួចបើកកន្លែងប្រព្រឹត្តអំពីសញ្ចារកម្មប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់