ព័ត៌មានកីឡា

កីឡាករ Monaco ថា PSG គ្មាន Zlatan មិនខ្លាំងនោះទេ

យុវជនឆ្នើម Tiemoue Bakayoko របស់ក្លឹប Monaco បាននិយាយថាក្លឹប Paris Saint-Germain មិនខ្លាំងដូចមុនទេ ព្រោះពួកគេមិនមានខ្សែប្រយុទ្ធសំបូរក្បាច់ Zlatan Ibrahimovic ទៀតឡើយ។

PSG បានឈ្នះពានរង្វាន់ Ligue1 របស់បារាំង៤ឆ្នាំជាប់គ្នាហើយ ចាប់តាំងពីមហាសេដ្ឋីនៅកាតាចូលមកកាន់កាប់អំឡុងឆ្នាំ២០១២មក។ ខណ:ដែល Zlatan គឺជាខ្សែប្រយុទ្ធដំបូងគេក្នុងប្រវត្តិសាស្ត្រក្លឹបនេះ ដែលជួយឱ្យលើកពានជាប់គ្នាប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាមិញ Bakayoko ជឿជាក់ថាការចាកចេញរបស់កីឡាករស៊ុយអែតនឹងធ្វើឱ្យ PSG លែងខ្លាំងដូចមុនទៀតហើយ។

Tiemoue Bakayoko1

“រដូវកាលនេះ ខ្ញុំសង្ឃឹមថាយើងនឹងបានលេខ២ យើងមានគូប្រជែងមួយទៀតគឺ Lyon ប៉ុន្តែខ្ញុំគិតថាឆ្នាំនេះ យើងអាចប្រជែងជាមួយ PSG បាន។ អត់មាន Zlatan ប្រហែល PSG មិនខ្លាំងនោះទេ។ ដឹងទេ ពេលមាន Zlatan គឺវាពិតជាពិបាកខ្លាំងណាស់ក្នុងការយកឈ្នះ PSG ”។ សម្ដីរបស់ខ្សែបម្រើវ័យ២២ឆ្នាំរបស់ Monaco ។

រដូវកាលថ្មីនេះដែរ ក្រុម Monaco បានប៉ះជាមួយក្រុម PSG ម្ដងរួចមកហើយ ដោយលទ្ធផលគឺ PSG ចាញ់ Monaco ក្នុងលទ្ធផល ៣-១ ៕

 

 

មតិយោបល់