ពិតណាស់មានឧបសគ្គជាច្រើនទាំងផ្នែករាងកាយផ្លូវចិត្តនិងបរិយាកាស ដែលអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទភាពពេញចិត្តខាងផ្លូវភេទ និង សមត្ថភាពដែលបណ្ដាលឲ្យរួមភេទមិនដល់ចំណុចកំពូលរបស់ស្រីៗយើង។ មូលហេតុអ្វីបានជារួមភេទមិនដល់ចំណុចកំពូល? យើងនឹងលម្អិត បញ្ហាការរួមភេទ៣ដែលអាចរារាំងយើងពីអារម្មណ៍សុខស្រួល។
១. មិនមានអារម្មណ៍សុវត្ថិភាព
អារម្មណ៍ភ័យខ្លាចខុសឆ្គងអាម៉ាស់ ខឹងរងរបួសឬស្រ្តេសសុទ្ធតែ អាចរារាំងយើងក្នុងការទទួលបានអារម្មណ៍រីករាយ និងឈានដល់ចំណុចកំពូល ។ ជាក់ស្ដែងស្រីៗយើងត្រូវការអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យប្រតិបត្តិលើគ្រែកាន់តែដំណើរការបានរលូត។ ដូច្នេះហើយ វាមានសារសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសសុវត្ថិភាពនៅរាល់ពេលរួមភេទជាមួយនឹងដៃគូ ។
២. ឈឺចាប់នៅពេលរួមភេទ
ទន្ទឹមនឹងអារម្មណ៍សុវត្ថិភាពនិង ជៀសផុតពីការរំខានផ្សេងៗការរួមភេទគួរតែធ្វើឲ្យយើងមានអារម្មណ៍សុខស្រួល ប៉ុន្តែប្រសិនបើស្រីៗយើង មានអារម្មណ៍ឈឺចាប់ក្រហាយ ឬ រលាកយើងអាចនឹងមានការថប់បារម្ភ ឬ លែងចង់រួមភេទតទៅទៀត។ មួយវិញទៀតយើងអាចមានអារម្មណ៍ស្រ្តេស និងតានតឹងដែលជះឥទ្ធិពលមិនល្អក្នុងការដាស់អារម្មណ៍។ បញ្ហាទាំងនេះក៏អាចកើតឡើងនៅពេលដែល យើងមានវ័យខ្ទង់២០ឆ្នាំ ដោយសារតែ អ័រម៉ូនសំខាន់ៗជាច្រើនរួម ទាំង DHEA ធ្លាក់ចុះនៅក្នុងវ័យនេះ ។ បន្ថែមពីនេះ អាការៈស្ងួតទ្វារមាសក៏អាចធ្វើឲ្យស្ថានភាពកាន់ តែអាក្រក់ទៅៗហើយ pH អាចនឹងរងផលប៉ះពាល់ ដែលបណ្ដាលឲ្យមានការឆ្លងមេរោគកាន់តែច្រើន។ ជាទូទៅការឈឺចាប់នៅពេលរួមភេទ អាចកើតមាន ដោយសារតែបង្ហួរនោម ស្ដើង និងបាត់បង់ភាពយឺតនៃកោសិកាទ្វារមាសទើបធ្វើឲ្យស្រីៗយើងមិនអាចមានភាពស្និទ្ធស្នាល ជាមួយនឹងដៃគូ ។
៣. សាច់ដុំបាតអាងត្រគាកចុះខ្សោយ
ស្រីៗភាគច្រើនចាប់ផ្ដើមចុះខ្សោយសាច់ដុំអាងត្រគាកនៅពេលដែលមានវ័យ៤០ឆ្នាំ ដែលកត្តានេះអាចបណ្ដាលឲ្យមានការថប់បារម្ភនៅពេល រួមភេទ។ ជាងនេះទៅទៀត ការធាត់ជ្រុលក៏អាចធ្វើឲ្យសាច់ដុំ អាងត្រគាកខ្សោយថែមទៀតនៅពេល ដែលទម្ងន់លើសរុញចុះទៅពោះ ។ ជំងឺ ទឹកនោមផ្អែម និង ជំងឺរ៉ាំរ៉ៃដទៃទៀត ឬបញ្ហារំលាយអាហារក៏អាចប៉ះពាល់ដល់សាច់ដុំក្នុងតំបន់សំខាន់ទាំងអស់នេះដែរ ។
មតិយោបល់