ព័ត៌មានជាតិ

Update៖ ម្ចាស់រវល់ទៅបុណ្យសពសាច់ញាតិ ចាក់សោទ្វារផ្ទះចោល បណ្ដាលឲ្យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្អើលអ្នកជិតខាង និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ស្ថិតនៅផ្លូវលំ ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង។

ដំណើររឿង៖ មុនពេលកើតហេតុម្ចាស់ផ្ទះ បាននាំគ្នាទៅបុណ្យសព រួចចាក់ទ្វារផ្ទះទុកចោល លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែចេញផ្សែងហុយៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរ ទាញទុយោទឹកបាញ់ពន្លត់ ទម្លុះសោទ្វារចូលជញ្ជូនអីវ៉ាន់ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ឲ្យជួយចុះអន្តរាគមន៍៖
-រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ២គ្រឿង។
-រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២គ្រឿង។
ដើម្បីបាញ់ទឹកពន្លត់ ការពារកុំឲ្យឆេះរាលដាល៕

មតិយោបល់