ព័ត៌មានជាតិ

រថយន្តម៉ាសស្តាចង្កូតស្តាំ ពាក់ផ្លាកលេខ BMC-1385 បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ឧត្ដរមានជ័យ: កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦៨បេ ក្នុងភូមិគោកចំបក់ សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បើកបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យផុងម៉ូតូជាប់និងក្បាលរថយន្ត ធ្វើឲ្យរបួសធ្ងន់ស្ត្រីម្នាក់។

ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ សំណាង ដាណេ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគីរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1B-5287 ។ មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបង្កម៉ាក ម៉ាសស្តា ចង្កូតស្តាំ ពណ៌ប្រផេះ ពាក់ផ្លាកលេខ BMC-1385 រួមដំណើរ២នាក់ អ្នកបើកឈ្មោះ ឱ សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ-សង្កាត់-ក្រុងសំរោង ធ្វើដំណើរស្របទិសគ្នា បើកបុក បណ្ដាលឲ្យផុងម៉ូតូជាប់និងក្បាលរថយន្ត ធ្វើឲ្យរបួសធ្ងន់ស្ត្រីម្នាក់ ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ អ្នកបើករថយន្ត បើកបរខ្ជីរខ្ជារមិនប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់