ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! ករណីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

តាកែវ: កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទីរសៀល នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីខ្សែភ្លើងឆក់ស្លាប់ ។

ជនរងគ្រោះឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្នភូមិឃុំកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តតាកែវ ហើយបានស្លាប់នៅវេលាម៉ោង ១៩និង១៥នាទី រួចបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីវិញ។

មូលហេតុ៖ ឡើងកាត់តខ្សែភ្លើងដាក់កង្ហារក្រៅផ្ទះ បណ្តាលឲ្យឆក់ធ្លាក់ពីជណ្តើរដែក៕

មតិយោបល់