បាត់ដំបង: សមត្ថកិច្ច បានប្រាប់ Post News ថា ករណីអ្នកគ្រូបង្រៀនម្នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់ ពេលនេះ ឃាត់ខ្លួនឃាតកបានហើយ គឺជាប្ដីរបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ អ៊ូច ចាន់ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរគ្រូបង្រៀន (ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ)។
មូលហេតុ ប្រចណ្ឌ។
សូមជម្រាបថា៖ ករណីនេះ បានកើតទ្បើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ម៉ោងប្រមាណ ៥និង០០នាទី ចំណុចឃ្លាំងផ្ទុះស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត។
ជនសង្ស័យ ត្រូវបានសមត្ថកិចុ្ច ឃាត់ខ្លួនតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តែទើបបានបញ្ជូនទៅស្នងការនគរបាលខេត្តនៅរសៀលថ្ងៃនេះ៕
👉🏻ព័ត៌មានលម្អិតបន្ថែម! បុរសជាប្តីត្រូវបានឃាត់ខ្លួនក្រោយករណីសម្លាប់ស្រ្តីជាគ្រូបង្រៀននៅស្រុកសំឡូត
មតិយោបល់