នាខែមករា ឆ្នាំ១៩៩៩ ជាពេលដែលរូបិយប័ណ្ណរបស់តំបន់អ៊ឺរ៉ុបគឺប្រាក់អ៊ឺរ៉ូ (Euro) ត្រូវបានបង្ហាញខ្លួនជាលើកដំបូង គិតចាប់តាំងពីពេលដែលប្រទេសក្នុងតំបន់បានរួបរួមគ្នាក្រោមរជ្ជកាលរបស់ស្តេច Charlemagne សតវត្សទី៩ មកម្ល៉េះ។
ការបង្ហាញខ្លួននេះត្រូវបានគេជឿជាក់ថា វាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសទាំង១១ ដែលមានដូចជា អូស្ត្រាលី ប៊ែលហ្ស៊ក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លុចហ្សាំប៊ួ ហូឡង់ ប៉ទុយហ្គាល់ និងអេស្បាញ ដែលមានប្រជាជនសរុបទៅដល់ជាង ២៩០លាននាក់។
នៅថ្ងៃដែលបានបង្ហាញខ្លួនជាលើកដំបូង តម្លៃប្រាក់អ៊ឺរ៉ូមានប្រហែលជា ១,១៧ដុល្លារអាមេរិក ប៉ុន្តែក្រោយមកអស់រយៈពេលប៉ុន្មានឆ្នាំមកទល់ឆ្នាំ២០០២ ទើបរូបិយប័ណ្ណមួយនេះបានធ្វើចរាចរណ៍យ៉ាងទូលាយនៅក្នុងប្រទេសទាំងនោះ ជំនួសរូបិយប៍ណ្ណដែលប្រទេសពួកគេធ្លាប់មានរៀងៗខ្លួន។
នៅឆ្នាំ២០០៤ មានប្រទេសចំនួន១០ថែមទៀត ដែលបានចូលរួមជាសមាជិកសហភាពអឺរ៉ុបក្នុងនោះមានដូចជា សាយប្រ៊ុស សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវីលី ទុយនេស៊ី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី ប៉ុន្តែប្រទេសមួយចំនួនប៉ុណ្ណោះក្នុងចំណោមប្រទេសទាំងនេះ ដែលបានចាប់ផ្តើមប្រើប្រាស់ប្រាក់អឺរ៉ូនៅឆ្នាំ២០០៧ ហើយនៅសល់ប៉ុន្មានទៀតបានចូលប្រើប្រាស់រូបិយប័ណ្ណវត្ថុមួយនេះនៅក្នុងឆ្នាំក្រោយៗមកទៀត៕
មតិយោបល់