ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១០ និង៥៦នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យផ្ទះពលរដ្ឋ នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ម្ចាស់ផ្ទះឈ្មោះ រឿង គឹម ចេវ ភេទប្រុស អាយុ ៦៧ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
សម្ភារៈខូចខាតរួមមាន៖
-ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ក្បឿងទំហំ ៦×៩ម៉ែត្រ
-កន្ទេល៥
-ពួក១
-ម៉ុង១
-ខ្នើយ២
មូលហេតុ៖ បង្កទ្បើង ដោយភ្លើងធូប (ដុតថ្វាយទេវតាថ្ងៃសិល)។ ករណីនេះ រថយន្តពន្លត់តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕




មតិយោបល់