បរទេស៖ កាំភ្លើងធំ Arsenal នៅសប្តាហ៍នេះត្រូវបានគេជឿជាក់ថានឹងអាចបន្ថែមកីឡាករខ្សែបម្រើប៊ែលហ្ស៊ិកឆ្នើម Albert Mboyo Lokonga ទៅក្នុងក្រុមរបស់ខ្លួនសម្រាប់ត្រៀមប្រកួតនារដូវកាលក្រោយហើយបន្ទាប់ពីខកចិត្តខកថ្លើមយ៉ាងខ្លាំងកាលពីរដូវកាលមុន។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា Arsenal បានចំណាយលុយដល់ទៅ១៨លានផោនដើម្បីនាំយកកីឡាករ Lokonga រូបនេះពីក្លឹប Anderlechtដោយសង្ឃឹមថានឹងអាចកែប្រែទំរង់លេងរបស់ក្លឹបឲ្យទៅជាល្អប្រសើរឡើងវិញបាន។
កីឡាករវ័យ២១ឆ្នាំរូបនេះក៏ជាគោលដៅរបស់ក្លឹបធំៗនៅអ៊ីតាលីផងដែរប៉ុន្តែជាលទ្ធផលគាត់នឹងត្រូវផ្ទេរមកអង់គ្លេសទឹកដី Emirates ក្នុងកុងត្រាដែលមានរយៈពេល៥ឆ្នាំហើយទំនងជាអាចធ្វើដំណើរជាមួយនឹងក្លឹបទៅចូលរួមការប្រកួតមិត្តភាពបើករដូវកាលនៅអាមេរិកផងដែរនៅសប្តាហ៍ក្រោយព្រមទាំងអាចពាក់អាវលេខ២៣ផងជាមួយនឹងឈុតធំ៕
មតិយោបល់