ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងជំនាញស្ទាក់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

កំពត: យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញផ្ទាល់​ពីលោកឧត្តមសេនីយ៍ស្នងទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​​ ស្នងការនគរបាលខេត្ត​ កម្លាំងជំនាញ​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុងកំពត បានធ្វើការស្ទាក់ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីលួចម៉ូតូ…។
ថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧និង៤០នាទី មានករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ( លួចម៉ូតូដែលកូនសោ ជាប់នៅនឹងម៉ូតូ ) នៅចំណុចក្លោងទ្វាវត្តត្រើយកោះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

បង្កឡើងដោយ៖
-ជនសង្ស័យឈ្មោះ សុន សុភក្ត័ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
មានមុខរបរ មិនពិតប្រាកដ។
– ជនរងគ្រោះឈ្មោះ ឡេង ឃីម ភេទ ស្រី អាយុ ៤៤ឆ្នាំ មុខរបរ លក់ទឹកអំពៅ មានទីលំនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
រឹបអូសវត្ថុតាងបាន៖ ម៉ូតូ០១គ្រឿងម៉ាកសង់c១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពត1T-3646 ផលិតឆ្នាំ២០២២ ដែលមានលេតួ+លេខម៉ាស៊ី: ND125 M6242486។

ម៉ូតូត្រូវកម្លាំងសមត្ថិកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួន និងឃាត់ខ្លួនបណ្តោ:អាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី នៃច្បាប់៕

មតិយោបល់