អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងតំបន់លឿងទុំឲ្យបានជ្រាបថា ១. អនុវត្តស្មារតីសេចក្តីសំរេចលេខ៥៤, ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម និង រៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់ទៅកន្លែងតំបន់ក្រហមដែលទើបកំណត់ថ្មី។ ទន្ទឹមនឹងនេះបានបង្ករលក្ខណ:អោយផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ និងភ្ជាប់បណ្តាញជាមួយទីផ្សារអនឡាញរបស់ក្រសួងផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុនដែលបានភ្ជាប់បណ្តាញលក់អនឡាញរួចហើយរួមមាន៖ – ក្រុមហ៊ុនវីរះប៊ុនថាំ ភ្ជាប់បណ្តាញ…
មតិយោបល់