ព័ត៌មានជាតិ

Everton សម្រេចទិញបាន Townsend ពី Crystal Palace

 

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាប Andros Townsend ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ជោគជ័យនិងមានទំរង់លេងយ៉ាងល្អម្នាក់នៅក្នុងលីគកំពូលអង់គ្លេស Premier League គិតចាប់តាំងតែពីពេលដែលគាត់មានវត្តមានដំបូងនៅទីនេះកាលពីឆ្នាំ២០១២មក។

នៅថ្ងៃនេះ The Goal បានអះអាងថា Townsend គឺត្រូវបានក្លឹប Everton បានធ្វើការដោះដូរជោគជ័យហើយជាមួយនឹងតម្លៃខ្លួនមិនត្រូវបានប្រកាសជាសាធារណ:នៅឡើយបន្ទាប់ពីត្រូវបានក្លឹបបច្ចុប្បន្ន Crystal Palace បានដាក់ចូលក្នុងបញ្ជីកីឡាករសម្រាប់លក់នៅរដូវក្តៅនេះរួចមក។

Townsend មានវត្តមាននៅអង់គ្លេសនេះអាចបំពេញការងារបានយ៉ាងល្អក្នុងនាមជាកីឡាករខ្សែប្រយុទ្ធផងនិងចូលរួមក្នុងកិច្ចការងារការពារផងដោយក្នុងនោះគាត់អាចរកគ្រាប់បាល់សរុបបាន៣១គ្រាប់និងជួយឲ្យមិត្តរួមក្លឹបរកបាន៣៥គ្រាប់ផ្សេងទៀតផងដែរ៕

មតិយោបល់