ព័ត៌មានជាតិ

ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សំណើចំនួន៣ចំនុច ដែលបានស្នើសុំមកគណកម្មាធិការជំនាញ គឺមិនអាចដោះស្រាយតាមសំណូមពរបានឡើយ

 

ក្រសួងសាធារណការ និងដឹកជញ្ជូនមានកិត្តិយសសូមជម្រាបជួនដល់សាធារណជនឱ្យបានជ្រាបថា កាលពី
ថ្ងៃអង្គារ ១១កើត ខែទុតិយាសាល ឆ្នាំធ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១ បានលេច
ចេញនូវបាតុភាពម្ចាស់រជ័យន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមកគណៈកម្មាធីការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូចតទៅ ៖

១- ស្ទើសុំដំឡើងទម្ងន់ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចម្លោះចាប់ពី ៩តោន ទៅ ១៥តោន តាមប្រភេទរថយន្ត
ធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់ ។

២- ស្ទើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត ១(មួយ)ឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី
២០ភាគរយ ឡើងទៅ។

៣- ស្នើសុំផ្តល់រថ័យន្តដែលបានឃាត់ទុកកន្លងឱ្យមកម្ចាស់ក្រុមហ៊ុនឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការ
ផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។

ក្រសួងសូមបញ្ជាក់ជូនថា សំណើសុំទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាគ្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ម្សាងទៀត ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រជ័យន្តធុនធ្ងន់ ឬអ្នកបើកបររថយន្ត
ធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ‘ដើម្បីធានាការពារទ្រព្យសម្បូត្តិសាធារណៈ ផ្លូវថ្នល់ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឱ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងម៉ាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិតស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ កន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ ។

 

មួយវិញទៀត យោងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរទទួលទាន ក៏ដូចជាការបំពេញការងារតាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវ គឺជាការតបស្ទងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និង ការរីកចំរើន ។

 

ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរថយន្តធុនធ្ងន់ឬអ្នកបើកបរ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ តម្លាភាព

មតិយោបល់