បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែបម្រើឆ្នើមបារាំង Paul Pogba សាជាថ្មីត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នាមួយដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហមMan UTD ទៀតហើយឲ្យបានក្នុងរដូវក្តៅនេះ។
ជាការត្រៀមទុកបិសាចក្រហម Man UTD ទោះបីជាក៏កំពុងព្យាយាមចរចាសុំបន្តកុងត្រាក្តីប៉ុន្តែក៏បានចាប់ផ្តើមកំណត់យកគោលដៅកីឡាករថ្មីម្នាក់ហើយដើម្បីទុកជំនួសតំណែងរបស់ Pogba នាពេលខាងមុខដោយក្នុងនោះកីឡាករ Leon Goretzka ដែលបច្ចុប្បន្នកំពុងលេងឲ្យ Bayern Munich គឺជាអទិភាព។
គួរឲ្យដឹងដែរថា Goretzka រូបនេះមានកុងត្រាបច្ចុប្បន្ននឹងត្រូវផុតកំណត់នាខែមិថុនាឆ្នាំ២០២២ខាងមុខប៉ុន្តែនឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីរបស់ Old Trafford នៅនាទីចុងក្រោយប្រសិនបើPogba បច្ចុប្បន្ននឹងសម្រេចចិត្តចូលរួមជាមួយនឹងក្លឹបថ្មីណាមួយនោះ៕
មតិយោបល់