ព័ត៌មានជាតិ

កម្លាំងនគរបាលបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន រកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៩កូនថង់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មុខសញ្ញាដួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារទីបំផុតជាប់អន្ទាក់ នគរបាលស្រុកថ្មពួក នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ដំបូងនគរបាលបង្រ្កាបមុខសញ្ញាអ្នកបើកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺ ប៉ុន្តែឈ្មោះ រឿន លាភហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលជិៈម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនលឺខ្លាំងៗនេះ ពេលឃើញសមត្ថកិច្ចនគរបាលចាំឃាត់ បានទុកម៉ូតូចោលហើយរត់គេចខ្លួន បន្ទាប់មកកំលាំងប៉ុស្តិ៍បានដឹកម៉ូតូមកដល់ប៉ុស្តុ៍ឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូចដាក់ក្នុងកែបម៉ូតូ ។

ប្រភពដដែលបានបញ្ជាក់ថា៖ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ នគរបាលប៉ុស្តិ៍បានឲ្យម្តាយឈ្មោះ រឿន លាភហេង នេះនាំកូនរបស់គាត់មកប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីសួរនាំនិងធ្វើការចាប់ឃាត់ខ្លួនឈ្មោះ រឿន លាភហេង នៅវេលាម៉ោង០៥និង៤៩នាទីល្ងាចនៅនឹងប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារនោះតែម្តង ។

នគរបាលបានឲ្យដឹងទៀតថា៖ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ រឿន លាភហេង មិនព្រមទទួលស្គាល់វត្ថុតាងថ្នាំញៀនដែលរកឃើញនៅក្រោមកែបម៉ូតូរបស់ខ្លួននោះទេ ប៉ុន្តែក្រោយមកក៏បានសារភាពថា ថ្នាំញៀនទាំងនោះ ជារបស់ខ្លួន ទិញមកពីឈ្មោះ យ៉ា ម្តងតម្លៃ១០ម៉ឺនរៀល យកមកចែកចាយបន្ត ក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ចំនួន០៣លើរួចមកហើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យឈ្មោះ រឿន លាភហេង និងថ្នាំញៀនចំនួន១៩កូនថង់តូច,ទូរស័ព្ទដៃចំនួន០២គ្រឿង ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្តាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

មតិយោបល់