ព័ត៌មានជាតិ

First News រថយន្តក្រុងជាង៣០កៅអី ពន្លះដើមឈើក្រឡាប់ផ្ងារជើង តាមបណ្តោយផ្លូវជាតិលេខ៣ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស

តាកែវ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមាន រថយន្តក្រុងជាង៣០កៅអី ពន្លះដើមឈើក្រឡាប់ផ្ងារជើង តាមបណ្តោយផ្លូវជាតិលេខ៣ បណ្តាលឲ្យមនុស្សជាច្រើននាក់របួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៩នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ ភូមិកំសី ឃុំ​ញ៉ែញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ផ្លូវជាតិលេខ៣ ៕

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត តែពេលនេះសមត្ថកិច្ចកំពុងចុះអន្តរាគមន៍៕

មតិយោបល់