ព័ត៌មានជាតិ

ចំណុចមាសទាំង ៥នេះ! ជួយដោះស្រាយបញ្ហា ឈឺចាប់ទ្វាមាសពេលរួមភេទ

 

ពិតណាស់ក្រោយប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លា ជាមួយនឹងដៃគូ ស្រីៗគ្នាយើងអាចជួបប្រទះបញ្ហាឈឺទ្វារមាស ហើយបញ្ហានេះក៏អាចកើត ឡើង សម្រាប់អ្នកដែលទើបតែរួមភេទជាលើកដំបូងដែរ។ ខណៈពេលដែលការរួមភេទដ៏ខ្លាំងក្លា អាចធ្វើឲ្យយើងអស់កម្លាំង ហត់នឿយ និង ឈឺចាប់ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះតំបន់ពិសេស ដោយធ្វើការព្យាបាលតាមវិធីខាងក្រោមនេះ ។

១៖ ស្អំទឹកកក
ការស្អំទឹកកកផ្ដល់ភាពត្រជាក់ស្រួល និង ដោះស្រាយបញ្ហាឈឺចាប់ នៅបរិវេណទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះហើយស្រីៗ យើងអាចស្អំទឹកកករយៈពេល ពី ៥ទៅ១០ នាទីក្នុងមួយដង និង មិនត្រូវដាក់ទឹកកក នៅលើទ្វារមាសដោយផ្ទាល់ឡើយ។

២៖ ប្រើប្រាស់ទឹករម្អិល
មិនថាយើងប្រើប្រាស់ទឹករម្អិលនៅអំឡុងពេលរួមភេទ ឬ អត់ឡើយ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាឈឺទ្វារមាសស្រីៗយើង អាចលាបវានៅ បរិវេណតំបន់ពិសេស។ ទឹករម្អិលអាចផ្ដល់សំណើម និង ជួយព្យាបាលការឈឺចាប់នៅត្រង់ទ្វារមាសបានយ៉ាងឆាប់រហ័ស។

៣៖ ឈប់ប្រើខោទ្រនាប់បណ្ដោះអាសន្ន
ជាមួយគ្នានេះដែរ ប្រសិនបើយើងនៅផ្ទះអាចជៀសវាង ប្រើប្រាស់ខោទ្រនាប់ជាបណ្ដោះអាសន្នសិន និង ស្លៀករ៉ូប ដែលផលិតពីកប្បាស ជំនួសវិញ។ ជាទូទៅខោទ្រនាប់តឹងពេកអាចធ្វើបរិវេណតំបន់ ពិសេសរបស់យើងសើមរមាស់ និង បណ្ដាលឲ្យឆ្លងមេរោគផងដែរ។

៤៖ ជៀសវាងការកកិតបន្ថែមទៀត
ដើម្បីឲ្យទ្វារមាសជាសះស្បើយទាំងស្រុងស្រីៗ យើងគប្បីជៀសវាងការសម្រេចកាមដោយខ្លួនឯង ឬ ការរួមភេទមួយរយៈសិន។

៥៖ ជៀសវាងភ្នាក់ងារបង្កការរលាក និងការអេះបន្ថែម
ពីនេះយើងគប្បីជៀសវាងការប្រើប្រាស់ទឹកអនាម័យ នៅបរិវេណទ្វារមាសរហូតដល់អាការៈបានធូរស្បើយជាមុនសិន។ ជាក់ស្ដែង សារធាតុគីមីនៅក្នុងផលិតផលទាំងនោះ អាចធ្វើឲ្យរលាក ឬ ក្រហាយទ្វារមាសកាន់ តែខ្លាំងក៏ដូចជាធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ មួយវិញទៀត យើងក៏មិនគួរអេះនៅបរិវេណនោះដែរ ពីព្រោះវាអាចបង្កជាស្នាមជាំ និងការឈឺចាប់ ជាពិសេសវាក៏អាចបង្កជាការឆ្លង មេរោគបានដូចគ្នា ។

 

មតិយោបល់