តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានបន្តធ្វើការត្រួតពិនិត្យបរិមាណ និងតម្លៃលក់រាយតាមបណ្តាស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ០៦ទីតាំង ស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញស្ថានីយលក់ប្រេងឥន្ធនៈ ៣ទីតាំង បានប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធនឹងបរិមាណ ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដើម្បីអនុវត្តនីតិវិធីបន្ត ៕
មតិយោបល់