ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាថ្ងៃត្រង់ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុច ឆ្នេរឯករាជ្យ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-1566 បើកបរដោយឈ្មោះ ឡេវ ម៉េងតាំង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីសណ្ឋាគារឯករាជ្យ ឆ្ពោះទៅ សណ្ឋាគារសុខា លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ជិះដោយឈ្មោះ ម៉ាក់ គឹម ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប( រងរបួសបាក់ជើង) មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ កែវ ឆឹង ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីក្រោយដែលបត់ឆ្លងកាត់ផ្លូវ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែក្រុងព្រះសីហនុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕




មតិយោបល់