ព័ត៌មានជាតិ

ហ្វីលីពីន ហាមអ្នកដំណើរមកពីម៉ាឡេស៊ី និងថៃ ចូលក្នុងប្រទេសរបស់ខ្លួន, ទប់ស្កាត់ការឆ្លងរាលដាលវីរុសបម្លែងថ្មី Delta

 

(ម៉ានីល)៖ ហ្វីលីពីននឹងហាមឃាត់អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta។ នេះបើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន។

អ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីនលោក Harry Roque ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅថ្ងៃសុក្រនេះ ជាមួយការបញ្ជាក់បន្ថែមថា ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះនឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះតទៅ រហូតដល់ដំណាច់ខែកក្កដានេះ។

ក្រៅពីម៉ាឡេស៊ី និងថៃ ហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ៕

ប្រភព៖​ Reuters

មតិយោបល់