ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីថ្មីៗនេះបានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៤.២១០.១៦៥នាក់ នៅក្នុងឆ្នាំ ២០១៣ ដែលភ្ញៀវទេសចរណ៍អន្តរភាគច្រើនបានទៅទស្សនាប្រាសាទអង្គរវត្ត។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា ចាប់តាំងពីខែមករាដល់ខែធ្នូ ឆ្នាំ ២០១៣ មានភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន ៤.២១០.១៦៥នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាច្រើនជាងគឺប្រទេសវៀតណាមដែលមានចំនួន ៨៥៤.១០៤នាក់។ យោងតាមរបាយការណ៍បានបញ្ជាក់ថា មានភ្ញៀវទេសបរទេសចំនួន ២.២៣៧.២៨៦នាក់ មានគោលដៅតម្រង់មកខេត្តសៀមរាប ជាពិសេសគឺមកទស្សនាប្រាសាទអង្គរវត្ត។…
មតិយោបល់