ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តធ្លាក់ប្រឡាយ ប៉ះដើមដូងប្រេង បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់មួយកើតឡើងខ្លួនឯង នៅចន្លោះ គីឡូម៉ែត្រ១៦៥-១៦៦ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ព្រូស ស្លាកលេខ ភ្នំពេញ 2BE-2342 ពណ៌ក្រហម ក្នុងទិសដៅ ភ្នំពេញទៅ កំពង់សោម អ្នកបើកបរ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតទៅខាងឆ្វេងដៃធ្លាក់ប្រលាយ ទៅប៉ះដើមដូងប្រេង មិនបណ្តាលឲ្យរងរបួសដល់អ្នកបើកបររថយន្តឡើយ ។

បច្ចុប្បន្នម្ចាស់រថយន្តបានស្ទូចរថយន្តយយកទៅជុសជុលដោយខ្លួនឯង៕

មតិយោបល់