ព័ត៌មានជាតិ

ជាង​ពាក់កណ្ដាល​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរ សំដៅ​ទៅ​កាន់​ប្រាសាទអង្គរវត្ត​

ភ្នំពេញ៖ ​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្មីៗ​នេះ​បានឲ្យដឹងថា កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៤.២១០.១៦៥​នាក់ នៅក្នុង​ឆ្នាំ ២០១៣ ដែល​ភ្ញៀវ​ទេសចរណ៍​អន្តរ​ភាគច្រើន​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​។​

angkor-wat
​នៅក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ទេសចរណ៍​បានឲ្យដឹងថា ចាប់តាំងពី​ខែ​មករា​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៣ មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​ចំនួន ៤.២១០.១៦៥​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​គឺ​ប្រទេស​វៀតណាម​ដែល​មាន​ចំនួន ៨៥៤.១០៤​នាក់​។​

​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា មាន​ភ្ញៀវ​ទេស​បរទេស​ចំនួន ២.២៣៧.២៨៦​នាក់ មាន​គោលដៅ​តម្រង់​មក​ខេត្តសៀមរាប ជាពិសេស​គឺ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​មាន វៀតណាម ចិន កូរ៉េខាងត្បូង ឡាវ ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្ស៊ី និង​បារាំង​៕​

មតិយោបល់