(ចិន)៖ ក្រោមកិច្ចការពារនិងអភិវឌ្ឍន៍ ពេលនេះតំបន់បេតិកភ័ណ្ឌពិភពលោកខេត្ត Fujian (ហ្វជៀន) ស្ថិតនៅភាគខាងកើតប្រទេសចិន បានប្រែមុខមាត់កាន់តែប្រសើរ ដែលជំរុញឲ្យវិស័យទេសចរណ៍ខេត្តនេះកាន់តែរីកចម្រើនខ្លាំង។ រដ្ឋបាលខេត្ត Fujian (ហ្វូជៀន) បានខិតខំប្រឹងប្រែងការពារតំបន់ភ្នំ Wuyi (អ៊ូយី) យ៉ាងពេញទី បន្ទាប់ពីតំបន់នេះត្រូវបានអង្គការយូណេស្កូចាត់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ ១៩៩៩។ភ្នំ Wuyi (អ៊ូយី) ជាជម្រករបស់សត្វកម្រ និងសត្វជិតផុតពូជជាច្រើនប្រភេទ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ។
ក្រៅពីភ្នំ Wuyi (អ៊ូយី) ហើយនោះ ក្រុង Wuyishan (អ៊ូយីសាន) ក៏ជាចំណុចដ៏ទាក់ទាញមួយដែរនៃខេត្ត Fujian (ហ្វូជៀន)។ ក្នុងក្រុងនេះមានផ្លូវមួយខ្សែឈ្មោះថា Xingxian (ស៊ីងស៊ាន) ជាផ្លូវបុរាណមួយដែលសាងសង់ឡើងសម្រាប់ឧទ្ទិសដល់ទស្សនវិទូដ៏ល្បីរបស់ចិននៅសតវត្សទី១២ មានឈ្មោះថា Zhu Xi (ជូ ស៊ី)។កាលពីឆ្នាំ ២០១០ តំបន់ដីចម្រុះពណ៌ Danxia (តានសៀ) ក៏ត្រូវបានចាត់ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោកផងដែរ និងបានទាក់ទាញភ្ញៀវទេសចទៅទស្សនាជារៀងរាល់ឆ្នាំ។
ដើម្បីការពារសម្បត្តិបេតិកភ័ណ្ឌពិភពលោកនេះឲ្យនៅគង់វង្ស គេអនុញ្ញាតឲ្យតែរថយន្តអគ្គិសនី និងទូកអគ្គិសនី ធ្វើដំណើរចូលតែប៉ុណ្ណោះ។ វិធីនេះបានកាត់បន្ថយសំឡេងរំខាន និង ការសាយភាយឧស្ម័នពុលផងដែរ។ចំណែកពលរដ្ឋរស់នៅក្បែរតំបន់នេះ រដ្ឋាភិបាលបានផ្ដល់ជូនហ្គាសធម្មជាតិឥតគិតថ្លៃជារៀងរាល់ឆ្នាំ ហើយការកាប់ឈើគឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារបរិស្ថាន៕
មតិយោបល់