ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារPost News បានឲ្យដឹងថាខណៈនេះ អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌ ចុះបង្ក្រាបទីតាំងបើកល្បែងបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលជ្រកក្រោមស្លាកយីហោអាស៊ីវេលុយ ឡាក់ ស៊ីណា ដែលមានទីតាំងនៅក្នុងក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តិការណ៍នេះដែរ មានការដឹកនាំកម្លាំងដោយលោក អភិបាលរងខណ្ឌសែនសុខ ហើយជាលទ្ធផល កម្លាំងមានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានមនុស្សចំនួន ៧នាក់ និងដកហូតបានទូហ្គេមបាញ់ត្រីចំនួន ១ ដែលជាទូភ្លោះ ។
ចំពោះព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់