ការរួមភេទមិនបានការពារ មិនត្រឹមតែធ្វើឲ្យដៃគូរួមភេទប្រឈមនឹងការឆ្លងជំងឺកាមរោគ ឬមានផ្ទៃពោះដោយដៃដន្យនោះទេ តែក៏អាចមានហានិភ័យឆ្លងវីរុសថ្លើមប្រភេទB ដូចគ្នា បើដៃគូម្ខាងណាមានផ្ទុកវីរុសនេះ។ ប៉ុន្តែអត្រាហានិភ័យឆ្លងវីរុសថ្លើមប្រភេទ B លើបុរសតាមរយៈការរួមភេទជាមួយដៃគូស្ត្រី គេរកឃើញថាមានទាបជាងភាគីខាងស្រី។ ហេតុអ្វី?
ជំងឺថ្លើមអាចឆ្លងតាមឈាម ទឹកកាម និងសារធាតុរាវរបស់រាងកាយមួយចំនួនទៀត និងអាចចម្លងពីម្នាក់ទៅម្នាក់ទៀត ពេលរួមភេទមិនបានការពារ បើសិនជាដៃគូម្ខាងមានផ្ទុកវីរុសនេះ។
១៖ សារធាតុរាវរបស់រាយកាយ
ទឹកកាមទឹករម្អិលចេញពីទ្វារមាសស្រ្តី សុទ្ធតែអាចផ្ទុកវីរុសថ្លើមប្រភេទ B។ វីរុសថ្លើមមានកម្រិតខ្ពស់កម្រិតឆ្លងក៏ខ្ពស់ដែរ តាមរយៈសារធាតុរាវទាំងនេះ ។ ប៉ុន្តែទោះបីជាដៃគូមានផ្ទុកវីរុសមានកម្រិតទាបក៏នៅតែមានលទ្ធភាពចម្លងទៅដៃគូម្ខាងទៀត ដែរនៅពេលរួមភេទតាមទ្វារមាស។ នេះមានន័យថា បុរសមានផ្ទុកវីរុសថ្លើមប្រភេទB ទោះមិនអាចរកឃើញវត្ដមានរបស់វីរុស នៅក្នុងខ្លួនក៏នៅតែអាចចម្លងទៅកាន់ដៃគូជាស្រ្តីបាន ព្រោះថាទឹកកាមមានផ្ទុកវីរុសនេះជាស្រេចទៅហើយ ។
ក្នុងការរួមភេទរវាងបុរសនិងស្រ្តីភាគីខាងស្រ្តី ហាក់មានហានិភ័យខ្ពស់ជាងដៃគូខាងប្រុស ពេលរួមភេទមិនបានការពារ ។ ការណ៍នេះកើតឡើងបានក៏ដោយសារតែខាងស្រីជាអ្នកទទួលទឹកកាមរបស់បុរស ដែលមានផ្ទុកវីរុសថ្លើមប្រភេទBនៅក្នុង សរីរាង្គភេទរបស់ខ្លួន។ ផ្ទុយមកវិញបើខាងស្រីមានផ្ទុកវីរុសថ្លើមប្រភេទBមែន ពេលរួមភេទមិនបានការពារខាងប្រុសអាចឆ្លង វីរុសថ្លើមតាមរយៈទឹករម្អិលតែមានហានិភ័យទាបជាង ។
២៖ សកម្មភាពផ្លូវភេទ
សកម្មភាពផ្លូវភេទមួយចំនួនអាចបង្កហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសថ្លើមប្រភេទB។ ឧទាហរណ៍ ដូចជាការរួមភេទតាមរន្ធគូថទ មានហានិភ័យឆ្លងខ្ពស់ ដោយហេតុថាអាចមានដាច់រហែកស្បែកអំឡូងពេលរួមភេទ។ មួយវិញទៀត ការរួមភេទតាមមាត់ ក៏ត្រូវបានគេសន្និដ្ឋានថា មានហានិភ័យឆ្លើងវីរុសថ្លើមប្រភេទB ទាបជាងការរួមភេទតាមទ្វារមាសផងដែរ។
វីរុសថ្លើមប្រភេទ B ត្រូវបានគេដឹងថាអាចឆ្លង ហើយមិនមានចេញរោគសញ្ញ ធ្វើឲ្យអ្នកឆ្លងមិនដឹងថា ខ្លួនមានផ្តុកវីរុស។ ក្រៅពីការរួមភេទ វីរុសថ្លើមប្រភេទB ក៏អាចឆ្លងតាមការប្រើប្រាស់ម្ជុល សឺរាំង ឬរបស់មុតស្រួចរួមគ្នាផងដែរ។
៣៖ វិធីបង្ការ
ការចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទB ជារឿងល្អបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា។ ក្រៅពីទារក ដែលតម្រូវឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទ B តាំងពីកើតភ្លាម មនុស្សធំក៏អាចចាក់វ៉ាក់ប្រភេទនេះបានដែរ។ ជាពិសេសអ្នកស្ថិតក្នុងវ័យរួភេទ បុរសស្រឡាញ់បុរស និងអ្នកមានសមាជិកគ្រួសារកើតជំងឺថ្លើមប្រភេទB ជាដើម ក៏គួរស្វែករកការចាក់វ៉ាក់សាំងបង្ការវីរុសនេះផងដែរ៕
មតិយោបល់