(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ប្រហែលជានឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់។
លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
បើតាមលោក Fauci អ្នកដែលទទួលការវះកាត់ប្ដូរអវយវៈ, កំពុងទទួលការព្យាបាលជំងឺមហារីក, អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ សុទ្ធតែជាបុគ្គលដែលស្ថិតនៅក្នុង ចំណោមជនងាយគ្រោះដែលប្រហែលជានឹងត្រូវចាំបាច់ទទួលការចាក់វ៉ាក់សាំងដូសទី៣ខណៈសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 បង្កឡើង ដោយវីរុសបម្លែងថ្មី Delta៕
ប្រភព៖ Reuters
មតិយោបល់