បរទេស៖ យោងតាមការចេញផ្សាយរបស់ The Calcio Mercato នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលីម្ចាស់ពានរង្វាន់ Serie A ក្លឹប AC Milan បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់កីឡាករខ្សែប្រយុទ្ធស្លាបម្នាក់របស់ខ្លួនចេញនៅរដូវក្តៅនេះ។
កីឡាករ Samu Castillejo ក្នុងវ័យ២៦ឆ្នាំត្រូវបានគេជឿជាក់ថាកំពុងមានព័ត៌មានទាក់ទងជាមួយនឹងក្លឹបជាច្រើននៅអេស្បាញ
ដូចជា Espanyol និង Valencia ជាដើមហើយជាក់ស្តែងក្លឹប AC Milan នឹងស្តាប់សំណើរទាំងឡាយណាដែលមានតម្លៃ៨លានអ៊ឺរ៉ូប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Castillejo បច្ចុប្បន្នមានកុងត្រានៅសល់ជាមួយនឹងក្លឹបដល់ទៅ២ឆ្នាំទៀតហើយកីឡាករផ្ទាល់ក៏តែងតែចង់បន្តរស់នៅទីនេះដែរប៉ុន្តែក្លឹបបានបញ្ជាក់ថាកំពុងត្រូវការចំណាយមួយចំនួនទៀតទៅលើកីឡាករចំណូលថ្មី៕
មតិយោបល់