កណ្ដាលៈ នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១ និង ៣០នាទីយប់ មានករណីលួច ត្រង់ចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។
ជនសង្ស័យឈ្មោះ លុច ឈីត ហៅ ណាវី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រើសអេតចាយ មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។
សម្ភារៈបាត់បង់៖ ខ្សែកជើងធ្វើអំពីលោហៈធាតុពណ៌លឿង ចំនួន ៥៦ ខ្សែ (របស់ជនរងគ្រោះ) ។
វត្ថុតាងចាប់យក៖
– ខ្សែ ក ជើងធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន ៥៦ ខ្សែ (របស់ជនរងគ្រោះ) ។
– ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកក) ចំនួន ០២ កញ្ចប់តូច (របស់ជនសង្ស័យ) ។
ដំណើររឿង៖ មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំគ្រឿងអលង្កាចេញពីក្នុងទូរ
សម្រាប់តាំងលក់ ដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ ដោយទុកនៅលើកៅអីសិតែក៏ភ្លេច។ លុះដល់វេលាខាងលើ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅបាត់។បន្ទាប់មក ជនរងគ្រោះដើររកជនស្ស័យឃើញ ហើយចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ក្រោយឃាត់ខ្លួនបានប្រាប់ថា ខ្លួនពិតជាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ចំណែកសារធាតុញៀនវិញ ខ្លួនបានទិញពីឈ្មោះ សេះ ភេទប្រុស អាយុ ៤០ ឆ្នាំ នៅម្តុំភូមិព្រែកតាពៅ១ ដើម្បីទុកសេព។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់