ព័ត៌មានជាតិ

ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត ទៅលើ សាច់ក្របីដែលនាំចូល

ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចចំពោះការរកឃើញវីរុស កូវីដ-១៩ នៅលើ សាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌា ​មកប្រទេសកម្ពុជា ​និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។

ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របី នេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមក ប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា​នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង​វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។

មតិយោបល់