ការសម្រេចកាមដោយខ្លួនឯង ឬដែលគេហៅកាត់ថា «ជួយខ្លួនឯង» គឺជាប្រធានបទដ៏រសើបហើយ មនុស្សភាគច្រើនមិនសូវនិយាយពីវានោះទេទោះបីជាការសិក្សាបានបង្ហាញថាមនុស្សជាច្រើន ទាំងស្រីទាំងប្រុសបានអនុវត្ត វាជាហេតុនាំឲ្យមានការយល់ច្រលំជាច្រើន។ ទាំងនេះគឺជាការយល់ខុសមួយ ចំនួនដែលត្រូវបានបកស្រាយដោយអ្នកជំនាញ។
១. វាធ្វើឲ្យខូចប្រដាប់ភេទ
ទាំងបុរសនិង ស្រ្តីដែលសម្រេចកាមដោយ ខ្លួនឯងដោយធម្មតាៗ (ប្រើដៃឬឧបករណ៍ផ្លូវភេទ) មិនធ្វើឲ្យប៉ះពាល់ដល់ សុខភាពប្រដាប់ភេទរបស់ពួកគេនោះឡើយ។ ដោយសារតែមានមុខងារបន្តពូជ ប្រដាប់ ភេទបានវិវត្តន៍ទៅតាម វ័យក្លាយជាសរីរាង្គដ៏រឹងមាំ។ ក៏ប៉ុន្តែក៏មានការប្រឈមខ្លះដែរចំពោះជំងឺស្បែក ជាពិសេស គឺការកកិតដូច្នេះហើយការប្រើប្រាស់ទឹករំអិលត្រូវបានណែនាំ។
២. វាបង្កឲ្យកើតជំងឺផ្លូវចិត្ត
មិនពិតដូច្នេះនោះឡើយ។ ក្រុមអ្នកជំនាញ សុខភាពស្ទើតែទាំងអស់បានអះអាងថា ការសម្រេចកាមដោយ ខ្លួនឯងគឺជារឿងធម្មតា និងជាការដោះស្រាយ ចំណង់ផ្លូវភេទដ៏មានសុវត្ថិភាព បំផុត និងមិនបង្កជាបញ្ហាផ្លូវចិត្ត អ្វីនោះឡើយ។ ការញៀននឹងវាក៏មិនខុស ពីការញៀនលេងហ្គែម ឬមើលទូរទស្សន៍ដែរ។
៣. វាធ្វើឲ្យបុរសឈប់ចេញទឹកកាម
នេះគឺជាការយល់ខុស ទាំងស្រុង! ពុំមានការកំណត់ថាបុរសអាចចេញទឹកកាមបានប៉ុន្មានដង ក្នុងជីវិតនោះឡើយ។ លិង្គ និងក្រពេញប្រូស្តាតរបស់បុរសនៅតែបន្តផលិតទឹកកាមរហូត។ ការចេញទឹក កាមតិចឬច្រើនអាស្រ័យ ទៅលើអារម្មណ៍របស់បុរស។
៤. វាគឺជាការអនុវត្តខុសឆ្គងនៅពេលដែលអ្នកមានគូរួច
យុវជនជាច្រើនឈប់ជួយខ្លួនឯងព្រោះតែការគាបសង្កត់ ពីមនុស្សធំដែលភាគច្រើនគិតថា មិនត្រូវ ធ្វើបែបនេះនៅពេលដែលមានដៃគូ ឬរៀបការរួចនោះទេ។ អារម្មណ៍ជួយខ្លួនឯង និងអារម្មណ៍នៅពេល រួមភេទជាមួយដៃគូ គឺជាអារម្មណ៍ពីរខុស គ្នាប្រៀបដូចជាអារម្មណ៍ ពេលមើលកុន និងមើលទូរទស្សន៍ដូច្នេះដែរ៕
ប្រភព៖ Psychology
មតិយោបល់