ព័ត៌មានជាតិ

សេតវិមានកំពុងពិចារណាលើកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ ចំពោះមុខការឆ្លងរាលដាលវីរុសបម្លែងថ្មី Delta

 

(វ៉ាស៊ីនតោន)៖ សេតវិមានត្រូវបានគេរាយការណ៍ថាកំពុងពិចារណាពីកាតព្វកិច្ចចាក់វ៉ាក់សាំង COVID-19 សម្រាប់បុគ្គលិករដ្ឋទាំងអស់ ឬក៏តម្រូវឱ្យពួកគេធ្វើតេស្ដ និងពាក់ម៉ាសជាប្រចាំឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។

បើតាមទីភ្នាក់ងារព័ត៌មាន AP កាត្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ គឺអាស្រ័យទៅលើអាត្រាករណីឆ្លងនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយ ជម្រើសមួយនេះក៏កំពុងស្ថិតនៅក្រោមការពិរចាណារបស់លោកប្រធានាធិបតី ចូ បៃដិនផងដែរ។

ទីភ្នាក់ងារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់ដោយ សេតវិមានត្រូវបានគេរំពឹងថាអាចនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលើគោលនយោបាយនេះទាំងស្រុង នៅក្នុងសប្ដាហ៍នេះ។

បើតាមទិន្នន័យផ្ដល់ដោយការិយាល័យសហព័ន្ធគ្រប់គ្រង និងកញ្ចប់ថវិកា នៃសេតវិមាន កាលពីឆ្នាំ២០២០ បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកមានច្រើន ជាង ៤.២លាននាក់ នៅទូទាំងប្រទេស៕

 

មតិយោបល់