ព័ត៌មានជាតិ

សហរដ្ឋអាមេរិកមិនចង់មានជម្លោះយោធាជាមួយចិនឡើយ, នេះបើតាមប្រមុខការពារជាតិអាមេរិក

 

(សិង្ហបុរី)៖ សហរដ្ឋអាមេរិកមិនចង់មានជម្លោះយោធាជាមួយចិននោះទេ ប៉ុន្តែនឹងមិនដកថយជាដាច់ខាត ប្រសិនបើផលប្រយោជន៍របស់អាមេរិក ស្ថិតនៅក្រោមការគំរាមកំហែង។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin)

លោក Austin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចង់មានជម្លោះយោធាជាមួយប្រទេសចិននោះទេ ដោយយើងចង់បានទំនាក់ទំនងមានស្ថិរភាព… ក៏ប៉ុន្តែយើងនឹងមិនដកថយជាដាច់ខាត ប្រសិនបើផលប្រយោជន៍របស់យើង ស្ថិតនៅក្រោមការគំរាមកំហែង»។ លោក Lloyd Austin ធ្វើការកត់សម្គាល់ បែបនេះ នាឱកាសថ្លែងសុន្ទរកថានៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្ដាហ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានសន្យាផងដែរថា ទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនងមិត្តភាព ជាមួយសម្ពន្ធមិត្តនៅក្នុងតំបន់៕

ប្រភព៖ CNN

 

មតិយោបល់