(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីយកមកដោះស្រាយវិបត្តិ COVID-19 ខណៈចំនួនអ្នកឆ្លង និងស្លាប់ដោយសារ ជំងឺដ៏កាចសាហាវមួយនេះកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
បើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light មេដឹកនាំរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានស្នើសុំជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិ ជាពិសេស
ពីអាស៊ានតែម្ដង។ «កិច្ចខិតខំប្រឹងប្រែង កំពុងធ្វើឡើងជាមួយអាស៊ាន និងបណ្ដាប្រទេសជាមិត្តដទៃ»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់ Global New Light ដោយមិនបានលម្អិតអ្វីបន្ថែមឡើយ។
ប្រជាជនមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិគ្រប់ទិស រាប់ចាប់ពីភាពចលាចលនៃនយោបាយ អំពើហិង្សា រួមទាំងការឆ្លងរាលដាលនៃ COVID-19 រហូតដល់ ក្រុមអ្នកស្ម័គ្រចិត្តត្រូវចុះទៅយកសាកសពអ្នកស្លាប់នៅតាមផ្ទះសឹងតែជារៀងរាល់ថ្ងៃ។
មីយ៉ាន់ម៉ាមានអ្នកឆ្លង COVID-19 សរុប ២៨៤,០៩៩នាក់ ក្នុងនោះស្លាប់ ៨,២១០នាក់ ខណៈមនុស្ស ១.៧៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ៕
ប្រភព៖ Reuters
មតិយោបល់