ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆក់កាបូបដៃ

ភ្នំពេញ: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវិទ្យាល័យ ឫស្សីកែវ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថាន ទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយ ជិះធ្វើសកម្មភាពមួយគ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ថ្នាក់ទី៩ ស្នាក់នៅបុរីភ្នំពេញ សុខសាន្ត ផ្ទះលេខ៣ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកស៊ុយហ៊្សុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៦ លេខតួ ៤០៦២១១ លេខម៉ាស៊ីន ៤០៦២៨១ ពាក់ស្លាកលេខ ភ្នំពេញ ១CX៣៩៣៤ ។

ជនរងគ្រោះឈ្មោះ សាត់ សុវណ្ណ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២៨ ផ្លូវលេខ៤៤បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អគ្គនាយករងគជប ។

សម្ភារ:បាត់បង់៖ កាបូបយូរដៃចំនួន ០១ ,ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ម៉ាកអាយហ្វូន៥ មិនចាំស៊ីមកាត ,ម៉ាកអាយហ្វុន១១ ពណ៌ខ្មៅ ស៊ីមកាតលេខ ០១២ ៩១៥១៨១ និងម៉ាក សាំសុងហ្គាឡាក់ស៊ី៦ ពណ៌ ខ្មៅ មិនចាំស៊ីមកាត ។

ហេតុការណ៍៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន០២គ្រឿង គឺឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគី ឡេត ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកភ្នំពេញ ១CX៣៩៣៤ ម្នាក់ឯង និងបក្ខពួកឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ មិនចាំស្លាកលេខ ម្នាក់ឯង ។

នៅពេលជនសង្ស័យនាំគ្នា ជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ ភេទប្រុសកំពុងដើរ ភ្លាមនោះជនសង្ស័យ ឈ្មោះ លឹម សុខគា ហៅ លី បានឃើញក៏ជិះម៉ូតូចូលទៅជិត ហើយធ្វើសកម្មភាព ឆក់យកកាបូបពីជនរងគ្រោះ បានសម្រេច ហើយជិះម៉ូតូគេចខ្លួន ចំណែកឈ្មោះ សុខ ចាន់ធី ហៅ ខេម ជិះម៉ូតូបិទគូទពីក្រោយនាំគ្នាគេចខ្លួនបាត់ ។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចគល់ស្ពានភ្លោះកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីខាងលើ បញ្ជូនមកចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់